ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិ យើងកំពុងស្វែងរកបុគ្គលិកដែលមានជំនាញ និងសមត្ថភាពសមស្រប ដើម្បីចូលរួមបំពេញការងារក្នុងមុខតំណែងដូចខាងក្រោម៖
✅អ្នកបច្ចេកវិទ្យាព័ត៌មាន (BE, FE) (១ នាក់)
✅អ្នកវិទ្យាសាស្រ្តទិន្នន័យ (១ នាក់)
✅រចនាក្រាហ្វិក (១ នាក់)
✅អ្នកផលិតមាតិកា (១ នាក់)
✅អ្នកបច្ចេកទេសស មន្ទីរពិសោធន៍មីក្រូជីវសាស្រ្ត (២ នាក់)
✅អ្នកបច្ចេកទេស មន្ទីរពិសោធន៍គីមីសាស្រ្ត (៣ នាក់)
✅អ្នកបច្ចេកទេស មន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច ( ២ នាក់)
📩 របៀបដាក់ពាក្យ៖
ស្កេន QR Code ក្នុងរូបភាពខាងក្រោម៖
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
☎️ ០២៣ ២២០ ៧៨៨
📧 info@stinl.gov.kh
អង្គារ, ១០ មីនា ២០២៦
១. អ្នកជំនាញព័ត៌មានវិទ្យាជាន់ខ្ពស់
ទំនួលខុសត្រូវ៖
- ការគ្រប់គ្រងគោលនយោបាយ IT៖ រៀបចំ និងគ្រប់គ្រងគោលនយោបាយ នីតិវិធី IT និងសេវាកម្មវិជ្ជាជីវៈឱ្យបានត្រឹមត្រូវតាមបទដ្ឋាន។
- ការបណ្តុះបណ្តាល៖ ផ្តល់ការបណ្តុះបណ្តាល និងរំលឹកឡើងវិញអំពីគោលនយោបាយ ឬនីតិវិធី IT ដល់អ្នកប្រើប្រាស់ (Users)។
- ការគ្រប់គ្រងប្រព័ន្ធអ៊ីមែល៖ គ្រប់គ្រង និងថែទាំម៉ាស៊ីនមេអ៊ីមែល (Exchange Mail Server)។
- ការគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ៖ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទូរស័ព្ទក្នុងស្ថាប័ន។
- ការគាំទ្រផ្នែកបច្ចេកទេស៖ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសទាន់ពេលវេលា និងមានប្រសិទ្ធភាពលើការងារហេដ្ឋារចនាសម្ព័ន្ធ IT ប្រចាំថ្ងៃ។
- ការដោះស្រាយបញ្ហាប្រព័ន្ធ៖ ដោះស្រាយបញ្ហាបច្ចេកទេស (Troubleshooting) និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងម៉ាស៊ីនមេ (Servers) និងប្រព័ន្ធបណ្តាញ (Networking)។
- ការថែទាំផ្នែករឹង និងផ្នែកទន់ (Hardware/Software): គ្រប់គ្រង និងថែទាំផ្នែករឹង/ផ្នែកទន់របស់ម៉ាស៊ីនមេ រួមទាំងមុខងារចម្បងៗដូចជា៖ Domain Controller, DHCP IP Address, DNS, Group Policy, Print Server, File Server, Mail Server, Firewall, Internet Server, Database Server, VPN, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និង WIFI/Access Point។
- ការគាំទ្រក្រុមការងារ Helpdesk៖ ផ្តល់ជំនួយផ្នែកបច្ចេកទេសដល់ក្រុមការងារផ្នែកគាំទ្រ (Helpdesk Support Team)។
- សន្តិសុខនៅក្នុងប្រព័ន្ធ៖ ធានានូវសន្តិសុខ និងឯកជនភាពនៃប្រព័ន្ធបណ្តាញ និងប្រព័ន្ធកុំព្យូទ័រទាំងអស់។
- ការសហការ និងការងារក្រុម៖ ការចែករំលែក ការគាំទ្រ និងការជួយគ្នាទៅវិញទៅមក គឺជាកាតព្វកិច្ចរបស់បុគ្គលិកក្នុងការអនុវត្តការងារទាំងក្នុង និងក្រៅផ្នែក ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុន។
- ភារកិច្ចផ្សេងៗ៖ បំពេញភារកិច្ចផ្សេងៗទៀតដែលដាក់ជូនដោយថ្នាក់ដឹកនាំ។
លក្ខខណ្ឌជ្រើសរើស៖
- សញ្ញាបត្របរិញ្ញាបត្រផ្នែកគីមីវិទ្យា ជីវវិទ្យា ឬផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ និងវិធីវិភាគ
- មានចំណេះដឹងអំពីស្តង់ដារមន្ទីរពិសោធន៍ និងគុណភាពនៃប្រព័ន្ធគ្រប់គ្រង
- អាចប្រើប្រាស់ឧបករណ៍ក្នុងមន្ទីរពិសោធន៍ និងចេះរៀបចំរបាយការណ៍បច្ចេកទេស
- យកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តអនុវត្តតាមច្បាប់សុវត្ថិភាព
២. មន្ត្រីផ្នែកវិទ្យាសាស្រ្តទិន្នន័យ
ទំនួលខុសត្រូវ៖
- ប្រមូល និងវិភាគទិន្នន័យទំហំធំ ដើម្បីបង្កើតទិន្នន័យមានអត្ថន័យ
- អភិវឌ្ឍ Dashboard, របាយការណ៍ និងការបង្ហាញទិន្នន័យ ដើម្បីគាំទ្រការទទួលសម្រេចចិត្ត
- សាងសង់ម៉ូដែលព្យាករណ៍ និងឧបករណ៍វិភាគ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងអង្គភាព
- សហការជាមួយក្រុមមុខងារផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើទិន្នន័យ
- ធានាថាទិន្នន័យមានភាពត្រឹមត្រូវ សុចរិត និងសុវត្ថិភាព ស្របតាមស្តង់ដារអង្គភាព
លក្ខខណ្ឌក្នុងការជ្រើសរើស៖
- បរិញ្ញាបត្រផ្នែក Data Science, Computer Science, Statistics ឬវិស័យពាក់ព័ន្ធ
- មានចំណេះដឹងមូលដ្ឋានអំពី Python / R និង SQL
- មានការយល់ដឹងអំពីស្ថិតិ និងគោលការណ៍វិភាគទិន្នន័យ
- មានសមត្ថភាពក្នុងការសម្អាត វិភាគ និងបង្ហាញទិន្នន័យ (Excel, Power BI, ឬ Tableau គឺជាភាព
- មានសមត្ថភាពគិតវិភាគ និងដោះស្រាយបញ្ហា
- មានជំនាញទំនាក់ទំនង និងការធ្វើការជាក្រុមល្អ
- មានចិត្តស្មោះត្រង់ ចូលចិត្តរៀន និងមានទំនួលខុសត្រូវ
៣. មន្ត្រីរចនាក្រាហ្រិក
ទំនួលខុសត្រូវ៖
- ការរចនាសម្ភារៈទីផ្សារ៖ រចនាសម្ភារៈផ្សព្វផ្សាយផ្សេងៗ រួមមាន បដា (Posters) និងរូបភាពក្រាហ្វិកសម្រាប់បណ្តាញសង្គម។
- ការបង្កើតមាតិកាឌីជីថល៖ បង្កើតមាតិការូបភាពដែលទាក់ទាញសម្រាប់ប្រើប្រាស់លើ Facebook, Instagram, TikTok និងគេហទំព័រ។
- ការរៀបចំឯកសាររចនា៖ រៀបចំឯកសាររចនាដែលមានគុណភាពខ្ពស់ សម្រាប់ការផ្សព្វផ្សាយមន្ទីរពិសោធន៍ (Lab Promotion)។
- ការកែសម្រួលរូបភាព និងវីដេអូ៖ កែសម្រួលរូបថត និងគាំទ្រដល់ការផលិតវីដេអូកម្រិតមូលដ្ឋាន ឬចលនាក្រាហ្វិក (Motion Graphics) (ប្រសិនបើមានចំណេះដឹងផ្នែកនេះ គឺកាន់តែប្រសើរ) ។
- ការសហការការងារ៖ សហការជាមួយក្រុមការងារផ្នែកទីផ្សារ និងផ្នែកលក់។
លក្ខខណ្ឌក្នុងជ្រើសរើស៖
- បរិញ្ញាបត្រផ្នែកទីផ្សារ រចនាក្រាហ្វិក ទំនាក់ទំនង ឬជំនាញដែលពាក់ព័ន្ធ
- និស្សិតដែលទើបបញ្ចប់ការសិក្សា
- មានសមត្ថភាពក្នុងការប្រើប្រាស់កម្មវិធីរចនា (ដូចជា Adobe Illustrator, Photoshop, Canva ជាដើម)
- មានការយល់ដឹងអំពីបណ្តាញផ្សព្វផ្សាយសង្គម និងនិន្នាការមាតិកាឌីជីថល
- មានគំនិតច្នៃប្រឌិត ការទទួលខុសត្រូវ និងឆន្ទៈក្នុងការរៀនសូត្រ។
៤. មន្ត្រីផ្នែកបង្កើតមាតិកា
ទំនួលខុសត្រូវ៖
- ការផលិតមាតិកាអប់រំ និងបច្ចេកទេស៖ រៀបចំស្គ្រីបវីដេអូណែនាំ អត្ថបទបច្ចេកទេស និងមាតិកាឌីជីថលផ្សេងៗ ដើម្បីបង្ហាញពីសេវាកម្ម និងបរិក្ខារក្នុងមន្ទីរពិសោធន៍។
- ការសរសេរអត្ថបទបង្កើនទំនុកចិត្ត (SEO & Trust): បង្កើតខ្លឹមសារអត្ថបទដែលផ្ដោតលើ SEO ដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរកសេវាកម្មមន្ទីរពិសោធន៍តាមអនឡាញ និងជំរុញឱ្យមានការប្រើប្រាស់សេវាកម្ម (Conversion)។
- ការសហការជាមួយអ្នកជំនាញបច្ចេកទេស៖ ធ្វើកិច្ចសម្ភាសន៍ និងសហការជាមួយអ្នកបច្ចេកទេសមន្ទីរពិសោធន៍ (Lab Experts) ដើម្បីផលិតមាតិកាដែលមានភាពសុក្រឹត និងមានលក្ខណៈវិទ្យាសាស្ត្រខ្ពស់។
- ការរក្សាស្តង់ដារ និងវិជ្ជាជីវៈ៖ ធានាថាការផ្សព្វផ្សាយ និងព័ត៌មានបច្ចេកទេសទាំងអស់ រក្សាបាននូវភាពម៉ត់ចត់ វិជ្ជាជីវៈ និងស្របតាមអត្តសញ្ញាណរបស់មន្ទីរពិសោធន៍។
- ការគ្រប់គ្រងទិន្នន័យ និងឯកសារ៖ រៀបចំ ចាត់ចែង និងផ្តល់ជូននូវរាល់មាតិកាព័ត៌មានមន្ទីរពិសោធន៍ឱ្យបានទាន់ពេលវេលា និងមានសណ្តាប់ធ្នាប់។
លក្ខខណ្ឌក្នុងការជ្រើសរើស៖
- មានបរិញ្ញាប័ត្រ ផ្នែក ទំនាក់ទំនង ទីផ្សារ។
- និស្សិតទើបតែបញ្ចប់ការសិក្សា។
- ចេះការសរសេរភាសាខ្មែរយ៉ាងស្ទាត់ជំនាញ និង អាចប្រើបា្រស់ភាសាអង់គ្លេសបាន។
- មានសមត្ថភាពក្នុងការបង្កើតមតិកាផ្សព្វផ្សាយទៅបណ្តាញសង្គម។
- មានការច្នៃប្រឌិតក្នុងការបង្កើតមាតិកា
និងមានការចង់អភិវឌ្ឍក្លាយអ្នកជំនាញ។
![Blog Detail]()
៥. មន្ត្រីផ្នែកបច្ចេកទេស មន្ទីរពិសោធន៍មីក្រូជីវវិទ្យា
ទំនួលខុសត្រូវ៖
- ធ្វើតេស្តមីក្រូជីវសាស្ត្រលើគំរូ (ទឹក អាហារ)។
- រៀបចំមេឌៀចិញ្ចឹមមេរោគ សារធាតុប្រតិកម្ម និងសំអាតឧបករណ៍មន្ទីរពិសោធន៍។
- បំបែក និងកំណត់អត្តសញ្ញាណមីក្រូអង្គជីវៈដោយប្រើបច្ចេកទេសមន្ទីរពិសោធន៍។
- ប្រើប្រាស់ និងថែទាំឧបករណ៍មន្ទីរពិសោធន៍ (មីក្រូទស្សន៍ ឧបករណ៍កម្តៅ ឧបករណ៍សំអាតដោយសម្ពាធ)។
- កត់ត្រា និងរាយការណ៍លទ្ធផលឲ្យបានត្រឹមត្រូវ។
- អនុវត្តន៍វិធានការសុវត្ថិភាព និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ជីវៈ។
- ជួយការងារគ្រប់គ្រងគុណភាព និងឯកសារ។
លក្ខខណ្ឌក្នុងការជ្រើសរើស៖
- សញ្ញាបត្របរិញ្ញាបត្រផ្នែកជីវវិទ្យា ឬផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ និងវិធីវិភាគ
- មានចំណេះដឹងអំពីស្តង់ដារមន្ទីរពិសោធន៍ និងគុណភាពនៃប្រព័ន្ធគ្រប់គ្រង
- អាចប្រើប្រាស់ឧបករណ៍ក្នុងមន្ទីរពិសោធន៍ និងចេះរៀបចំរបាយការណ៍បច្ចេកទេស
- យកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តអនុវត្តតាមច្បាប់សុវត្ថិភាព
៦. មន្រ្តីផ្នែកបច្ចេកទេស មន្ទីរពិសោធន៍គីមីសាស្រ្ត
ទំនួលខុសត្រូវ៖
- ធ្វើវិភាគ និងតេស្តគីមីលើគំរូផ្សេងៗ។
- រៀបចំដំណោះស្រាយ និងសារធាតុគីមីឲ្យបានត្រឹមត្រូវ។
- ប្រើប្រាស់ឧបករណ៍មន្ទីរពិសោធន៍ (ម៉ាស៊ីនវាស់ pH ម៉ាស៊ីនស្កេនពន្លឺ តុល្យការ)។
- កត់ត្រា គណនា និងបកស្រាយលទ្ធផលតេស្ត។
- រក្សាភាពស្អាត និងអនុវត្តស្តង់ដារសុវត្ថិភាពគីមី។
- ជួយការងារគ្រប់គ្រងគុណភាព និងឯកសារ។
លក្ខខណ្ឌក្នុងការជ្រើសរើស៖
- សញ្ញាបត្របរិញ្ញាបត្រផ្នែកគីមីវិទ្យា ឬផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ និងវិធីវិភាគ
- មានចំណេះដឹងអំពីស្តង់ដារមន្ទីរពិសោធន៍ និងគុណភាពនៃប្រព័ន្ធគ្រប់គ្រង
- អាចប្រើប្រាស់ឧបករណ៍ក្នុងមន្ទីរពិសោធន៍ និងចេះរៀបចំរបាយការណ៍បច្ចេកទេស
- យកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តអនុវត្តតាមច្បាប់សុវត្ថិភាព
៧. មន្ត្រីផ្នែកបច្ចេកទេសខាង មន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិត្រូនិច
ទំនួលខុសត្រូវ៖
- ធ្វើតេស្តផ្នែកមេកានិច អគ្គិសនី និងអេឡិចត្រូនិកលើឧបករណ៍ និងគ្រឿងបន្លាស់។
- ប្រើប្រាស់ និងថែទាំឧបករណ៍ និងម៉ាស៊ីនតេស្តមន្ទីរពិសោធន៍។
- តម្លើង ប្រមូលផ្ដុំ និងតេស្តគ្រឿងមេកានិច ប្រព័ន្ធអគ្គិសនី និងសៀគ្វីអេឡិចត្រូនិក។
- ដោះស្រាយបញ្ហាបច្ចេកទេសលើម៉ាស៊ីន ប្រព័ន្ធខ្សែភ្លើង និងបន្ទះសៀគ្វី។
- ប្រើឧបករណ៍វាស់ និងតេស្ត (វ៉ឺនៀរ Multimeter Oscilloscope និងម៉ាស៊ីនតេស្តផ្សេងៗ)
- កត់ត្រា វិភាគ និងរៀបចំរបាយការណ៍បច្ចេកទេសឲ្យបានត្រឹមត្រូវ។
- អនុវត្តសុវត្ថិភាពមន្ទីរពិសោធន៍ និងប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ។
- ជួយការអភិវឌ្ឍគំរូផលិតផល គ្រប់គ្រងគុណភាព និងការរៀបចំឯកសារ។
លក្ខខណ្ឌក្នុងការជ្រើសរើស៖
- បរិញ្ញាបត្រផ្នែក វិស្វកម្មមេកានិច, វិស្វកម្មអគ្គិសនី, វិស្វកម្មអេឡិចត្រូនិច ឬវិស្វកម្មពាក់ព័ន្ធ។
- បញ្ចប់ការសិក្សាថ្មីៗក៏អាចដាក់ពាក្យបាន (បទពិសោធន៍បច្ចេកទេសពាក់ព័ន្ធ គឺជាភាពអត្ថប្រយោជន៍)។
- មានចំណេះដឹងមូលដ្ឋានអំពីការធ្វើតេស្ត ការកែតម្រូវ និងការប្រើប្រាស់ឧបករណ៍មេកានិច អគ្គិសនី ឬអេឡិចត្រូនិច។
- មានការយល់ដឹងអំពីស្តង់ដារសុវត្ថិភាពក្នុងមន្ទីរពិសោធន៍ និងឯកសារបច្ចេកទេស។
- មានទំនួលខុសត្រូវនិងអាចធ្វើការដោយឯករាជ្យ ក៏ដូចជាក្នុងការងារជាក្រុម។